សេវាកម្ម

ក្រុមមេធាវី សាន់ & ផាតនើ ផ្តល់សេវាផ្លូវច្បាប់ដល់កូនក្តី និងអតិថិជនរបស់យើង ដោយផ្អែកលើក្រមសីលធម៌ដូចខាងក្រោម៖

ប្រកបដោយវិជ្ជាជីវៈ
ភាពស្មោះត្រង់ និងផ្តល់នូវទំនុកចិត្តចំពោះអតិថិជន
ផ្តល់នូវដំណោះស្រាយផ្នែកច្បាប់ ស្របតាមការរំពឹងទុករបស់អតិថិជន
និងដោយគោរពទៅ តាមច្បាប់កម្ពុជាជាធរមាន។

រឿងក្តីនៅតុលាការ

យើងផ្តល់នូវសេវាការពារតាមផ្លូវតុលាការ ប្រកបដោយប្រសិទ្ធិភាព និងមានលក្ខណវិជ្ជាជីវ ចំពោះគ្រប់រឿងវិវាទដូចជារឿងព្រហ្មទណ្ឌ រឿងក្តីរដ្ឋបវេណី រឿងគ្រួសារ រឿងដីធ្លី ពាណិជ្ជកម្ម និងសន្តតិកម្ម។ យើងក៏ផ្តល់នូវការពិគ្រោះយោបល់ផ្នែកច្បាប់ផងដែរ។