អំពីក្រុមមេធាវី

ក្រុមមេធាវី សាន់ & ផាតនើ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ និងបានអភិវឌ្ឍការងាររបស់ខ្លួនលឿនទៅមុខយ៉ាងឆាប់រហ័ស ប្រកបដោយវិជ្ជាជីវៈ សមត្ថភាព និងប្រសិទ្ធិភាពខ្ពស់ ក្នុងការដោះស្រាយនូវរាល់បញ្ហាផ្លូវច្បាប់ទាំងឡាយដូចជា ការពាររឿងក្តីនៅតុលាការ ការពិគ្រោះយោបល់ផ្នែកច្បាប់លើវិស័យធនាគារ ពាណិជ្ចកម្ម និងដីធ្លី។

យើងមានធនធានមនុស្សផ្នែកច្បាប់ និងអ្នកជំនាញ គ្រប់គ្រាន់ ក្នុងការជួយដោះស្រាយបញ្ហាផ្លូវច្បាប់លំបាកទាំងឡាយ និងបញ្ហាពាណិជ្ជកម្ម និងជួយផ្តល់យោបល់ផ្នែកច្បាប់ ដល់អតិថិជនជាតិ និងអន្តរជាតិ។ ស្ថាបនិករបស់យើង គឺសុទ្ធសឹងជាអ្នកមានបទពិសោធន៍ ទាំងក្នុងវិស័យឯកជន និងតុលាការ និងមានជំនាញផ្សេងៗគ្នា ដូចជា ផ្នែកព្រហ្មទណ្ឌ ផ្នែករដ្ឋប្បវេណី ផ្នែកធនាគារ និងហិរញ្ញវត្ថុ ផ្នែកពាណិជ្ជកម្ម និងផ្នែកអចលនទ្រព្យ។ យើងក៏មានកិច្ចសហប្រត្តិប័្រតការណ៍ជាមួយការិយាល័យមេធាវីក្នុងស្រុកដ៏ទៃទៀតផងដែរ។

ក្រុមមេធាវី សាន់ & ផាតនើ ផ្តល់សេវាផ្លូវច្បាប់ដល់កូនក្តី និងអតិថិជនរបស់យើង ដោយផ្អែកលើក្រមសីលធម៌ដូចខាងក្រោម៖

ប្រកបដោយវិជ្ជាជីវៈ
ភាពស្មោះត្រង់ និងផ្តល់នូវទំនុកចិត្តចំពោះអតិថិជន
ផ្តល់នូវដំណោះស្រាយផ្នែកច្បាប់ ស្របតាមការរំពឹងទុករបស់អតិថិជន
និងដោយគោរពទៅ តាមច្បាប់កម្ពុជាជាធរមាន។