សេវាកម្ម

ក្រុមមេធាវី សាន់ & ផាតនើ ផ្តល់សេវាផ្លូវច្បាប់ដល់កូនក្តី និងអតិថិជនរបស់យើង ដោយផ្អែកលើក្រមសីលធម៌ដូចខាងក្រោម៖

ប្រកបដោយវិជ្ជាជីវៈ
ភាពស្មោះត្រង់ និងផ្តល់នូវទំនុកចិត្តចំពោះអតិថិជន
ផ្តល់នូវដំណោះស្រាយផ្នែកច្បាប់ ស្របតាមការរំពឹងទុករបស់អតិថិជន
និងដោយគោរពទៅ តាមច្បាប់កម្ពុជាជាធរមាន។

វិស័យពាណិជ្ជកម្ម

ក្នុងវិស័យនេះ យើងផ្តល់សេវាកម្មពាក់ព័ន្ធនឹង៖
- ការចុះបញ្ជីក្រុមហ៊ុន ឬ ចុះបញ្ជីឡើងវិញតាមប្រព័ន្ធបច្ចេកវិទ្យា
- ធ្វើជាមេធាវីតំណាងក្រុមហ៊ុន
- តាក់តែងលក្ខខន្តិកៈក្រុមហ៊ុន
- តាក់តែងកិច្ចសន្យាម្ចាស់ហ៊ុន
- ការបង់ពន្ធ
- ប្រឹក្សាយោបល់ផ្លូវច្បាប់អំពីឱកាសនៃការធ្វើវិនិយោគ
- តាក់តែង និងរៀបចំលិខិតបទដ្ឋាននានា