សមាជិក

លោកមេធាវី សាន់ រ៉ាដា

លោក​មេធាវី​ ​សាន់​ ​រ៉ាដា​ ​បាន​ទទួល​សញ្ញាបត្រ​អនុ​បណ្ឌិត​ផ្នែក​ព្រហ្មទណ្ឌ​ ​និង​វិទ្យា​សា​ស្រ្ត​ព្រហ្មទណ្ឌ​ពី​សាកលវិទ្យាល័យ​ ​M​on​t​p​e​l​lie​r ​I​ ​នៃ​ប្រទេស​បារាំង​ ​នៅ​ឆ្នាំ​២​០​០​៤​។​

​លោក​មេធាវី​ ​សាន់​ ​រ៉ាដា​ ​គឺជា​មេធាវី​ជំនាញ​ខាង​ផ្នែក​ព្រហ្មទណ្ឌ​។​ ​សព្វថ្ងៃ​លោក​ ​គឺជា​សា​ស្រ្តាចារ្យ​ផ្នែក​ឧក្រិដ្ឋ​វិទ្យា​នៅ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​ (​សាលា​ភូមិន្ទ​ចៅក្រម​) ​ជា​សា​ស្រ្តាចារ្យ​នៃ​នីតិ​ព្រហ្មទណ្ឌ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​(​ផ្នែក​កិច្ច​សហប្រតិបត្តិការ​បារាំង​) ​និង​ជា​សា​ស្រ្តាចារ្យ​ផ្នែក​នីតិ​ព្រហ្មទណ្ឌ​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ​។​ ​បច្ចុប្បន្ន​ ​លោក​មេធាវី​កំពុង​បម្រើ​ការងារ​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​សាលាក្តី​ខ្មែរក្រហម​ ​ផង​ដែរ​។​ ​លោក​មេធាវី​ ​អាច​និយាយ​ ​និង​ប្រើប្រាស់​ភាសាខ្មែរ​ ​បារាំង​ ​និង​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ​ផង​ដែរ​។​

លោកស្រីមេធាវី លឹម លាំងហ្គិច

លោកស្រីមេធាវី លឹម លាំងហ្គិច បានទទួលបរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យ Lyon 2 នៃប្រទេសបារាំង និងពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ ២០១៣ ។ លោកស្រីមេធាវីធ្លាប់បានទៅសិក្សានៅប្រទេស ស៊ុយអេត (Sweden) និងទទួលបានវិញ្ញាបនបត្រផ្នែកសិទ្ធិមនុស្ស។ លោកស្រីមេធាវីបានទទួលវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីនៅឆ្នាំ២០១៥។

លោកស្រីមេធាវី លឹម លាំងហ្គិច ធ្លាប់បំពេញការងារអ្នកប្រឹក្សាច្បាប់ និងជាមេធាវីនៅការិយាល័យមេធាវីធំៗមួយចំនួន។ លោកស្រីមេធាវីមានបទពិសោធន៍ការងារច្រើនលើវិស័យធនាគារ រដ្ឋប្បវេណី និងដីធ្លី។

លោកស្រីមេធាវី អាចនិយាយ និងប្រើប្រាស់ភាសាខ្មែរ អង់គ្លេស និងបារាំងបានយ៉ាងស្ទាត់ជំនាញ។

កញ្ញាមេធាវី ឥន្ទ រស្មីសិរីរតនា

កញ្ញាមេធាវី រតនា បានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកនីតិឯកជនពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០១៩ ស្របជាមួយនឹងសញ្ញាប័ត្រផ្នែកអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាស្ថានភាសាបរទេស (IFL)ផងដែរ។

កញ្ញាមេធាវី ធ្លាប់បានបំពេញការងារជាជំនួយការផ្នែកច្បាប់នៅសាលាដំបូងរាជធានីភ្នំពេញ និងជាមេធាវីនៅការិយាល័យមេធាវីក្នុងស្រុកមួយចំនួនផងដែរ។ កញ្ញាមេធាវី ក៏អាចនិយាយ និងប្រើប្រាស់ភាសាខ្មែរ និងភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញផងដែរ។

កញ្ញា សារី ដាអ៊ី

កញ្ញា ដាអ៊ី មានតួនាទី ជាជំនួការផ្នែកច្បាប់។ សព្វថ្ងៃ កញ្ញា ដាអ៊ី គឺជានិស្សិតឆ្នាំទី២ ផ្នែកនីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។