អំពីក្រុមមេធាវី

ក្រុមមេធាវី សាន់ & ផាតនើ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ និងបានអភិវឌ្ឍការងាររបស់ខ្លួនលឿនទៅមុខយ៉ាងឆាប់រហ័ស ប្រកបដោយវិជ្ជាជីវៈ សមត្ថភាព និងប្រសិទ្ធិភាពខ្ពស់ ក្នុងការដោះស្រាយនូវរាល់បញ្ហាផ្លូវច្បាប់ទាំងឡាយដូចជា ការពាររឿងក្តីនៅតុលាការ ការពិគ្រោះយោបល់ផ្នែកច្បាប់លើវិស័យធនាគារ ពាណិជ្ចកម្ម និងដីធ្លី។

លោក​មេធាវី​ ​សាន់​ ​រ៉ាដា​ ​បាន​ទទួល​សញ្ញាបត្រ​អនុ​បណ្ឌិត​ផ្នែក​ព្រហ្មទណ្ឌ​ ​និង​វិទ្យា​សា​ស្រ្ត​ព្រហ្មទណ្ឌ​ពី​សាកលវិទ្យាល័យ​ ​M​on​t​p​e​l​lie​r ​I​ ​នៃ​ប្រទេស​បារាំង​ ​នៅ​ឆ្នាំ​២​០​០​៤​។​

មេធាវីជំនាញខាងព្រហ្មទណ្ឌ

លោកស្រីមេធាវី លឹម លាំងហ្គិច បានទទួលបរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យ Lyon 2 នៃប្រទេសបារាំង និងពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ ២០១៣ ។ លោកស្រីមេធាវីធ្លាប់បានទៅសិក្សានៅប្រទេស ស៊ុយអេត (Sweden) និងទទួលបានវិញ្ញាបនបត្រផ្នែកសិទ្ធិមនុស្ស។ លោកស្រីមេធាវីបានទទួលវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីនៅឆ្នាំ២០១៥។

វិស័យធនាគារ រដ្ឋប្បវេណី និងដីធ្លី

កញ្ញាមេធាវី រតនា បានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកនីតិឯកជនពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០១៩ ស្របជាមួយនឹងសញ្ញាប័ត្រផ្នែកអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាស្ថានភាសាបរទេស (IFL)ផងដែរ។

សេវាកម្ម

ក្រុមមេធាវី សាន់ & ផាតនើ ផ្តល់សេវាផ្លូវច្បាប់ដល់កូនក្តី និងអតិថិជនរបស់យើង ដោយផ្អែកលើក្រមសីលធម៌ដូចខាងក្រោម៖

ប្រកបដោយវិជ្ជាជីវៈ
ភាពស្មោះត្រង់ និងផ្តល់នូវទំនុកចិត្តចំពោះអតិថិជន
ផ្តល់នូវដំណោះស្រាយផ្នែកច្បាប់ ស្របតាមការរំពឹងទុករបស់អតិថិជន
និងដោយគោរពទៅ តាមច្បាប់កម្ពុជាជាធរមាន។

រឿងក្តីនៅតុលាការ

រឿងព្រហ្មទណ្ឌ រឿងក្តីរដ្ឋបវេណី រឿងគ្រួសារ រឿងដីធ្លី ពាណិជ្ជកម្ម និងសន្តតិកម្ម

វិស័យដីធ្លី

ចុះបញ្ជីដីធ្លី និងផ្ទេរកម្មសិទ្ធិ តាក់តែង ឬ ប្រថាប់ត្រាលើ កិច្ចសន្យាទិញ-លក់ ភតិសន្យា និងកិច្ចសន្យាជួលអចិន្ត្រៃយ៍

វិស័យធនាគារ និងហិរញ្ញវត្ថុ

ធ្វើជាមេធាវីប្រចាំធនាគារ ការរៀបចំឯកសារសម្រាប់កម្ចីធនាគារ ប្រឹក្សាផ្នែកច្បាប់ តាក់តែង និងរៀបចំលិខិតបទដ្ឋាននានា

វិស័យពាណិជ្ជកម្ម

ការចុះបញ្ជីក្រុមហ៊ុន ឬ ចុះបញ្ជីឡើងវិញតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើជាមេធាវីប្រចាំក្រុមហ៊ុន តាក់តែងលក្ខខណន្តិកក្រុមហ៊ុន ...

ទំនាក់ទំនង

ផ្ទះលេខ ៤៥៤០ ផ្លូវ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

+855 12 305 623
+855 16 428 168

sann.partners@gmail.com
info@sann-partners.com